កម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀនសាធារណៈ បានអនុវត្តនៅប្រទេសកម្ពុជា អំឡុងឆ្នាំ១៩៩៩ រហូតដល់បច្ចុប្បន្ន ជាកម្មវិធីអាហារពេលព្រឹកធម្មតា ដោយផ្តល់អាហារក្តៅៗដល់សិស្ស តាមរយៈកម្មវិធី ស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា។ នៅឆ្នាំ២០១៤ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានកិច្ចសហការពីកម្មវិធីស្បៀងអាហារពិភពលោក បានអនុវត្តសាកល្បងកម្មវិធីផ្តល់ស្បៀងអាហារតាមសាលារៀនដោយប្រើប្រាស់កសិផល ក្នុងសហគមន៍ ចំនួនពីរសាលានៅស្រុកអង្គរធំនៃខេត្តសៀមរាប។ ដោយទទួលបានជោគជ័យ កម្មវិធីនេះក៏ បន្តរហូតដល់បច្ចុប្បន្ន ដែលរូមមាន១១១៣សាលារៀន។ អាហារនៅសាលារៀនដើរតួនាទីយ៉ាងសំខាន់ក្នុងការចិញ្ចឹមកុមារ និងជួយសម្រួលដល់លទ្ធភាពទទួលបានការអប់រំ តាមរយៈការបង្កើនការចុះឈ្មោះចូលរៀន ការបញ្ចប់ការសិក្សា កាត់បន្ថយការបោះបង់ចោលការសិក្សា និងកែលម្អលទ្ធផលសិក្សា។ លើសពីនេះទៀត ការផ្តល់អាហារតាមសាលារៀនគឺជាឧបករណ៍ជំនួយសង្គមដ៏សំខាន់មួយ ដែលធានាថា យ៉ាងហោចណាស់មានអាហារដែលមានជីវជាតិមួយពេលជារៀងរាល់ថ្ងៃ សម្រាប់កុមារដែលមកពីសហគមន៍សេដ្ឋកិច្ចសង្គមក្រីក្រ និងលើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកបដោយសមធម៌។ របបអាហារសម្រាប់កុមារម្នាក់ៗត្រូវបានកំណត់ ដោយផ្អែកលើលទ្ធភាពទទួលយកបាន និងស្របតាម តម្រូវការអាហារសម្រាប់កុមារ និងកម្រិតអាហារូបត្ថម្ភ រួមមានអង្ករ ត្រី សាច់ ស៊ុត និងបន្លែ ជាអាហារចម្បងនៅកម្ពុជា រីឯប្រេងឆា និងអំបិលអ៊ីយ៉ូត ត្រូវបានបន្ថែម ដើម្បីបង្កើនថាមពល និងបំពេញជាតិអ៊ីយ៉ូតសម្រាប់ កុមារ។
ប្រកាសអន្តរក្រសួងលេខ០៩០ សហវ.ប្រក ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការអនុវត្ដកម្មវិធីផ្ដល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ដើម្បីទ្រទ្រង់ការលូតលាស់កាយសម្បទានិង បញ្ញាស្មារតីក្នុងការទទួលយកការសិក្សាតាមរយៈការផ្តល់អាហាររូបត្ថម្ភដល់កុមារ។
ប្រកាសអន្តរក្រសួងលេខ០៩០ សហវ.ប្រក ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការអនុវត្ដកម្មវិធីផ្ដល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ក្នុងគោលបំណងទ្រទ្រង់ការលូតលាស់កាយសម្បទា និងបញ្ញាស្មារតី ក្នុងការទទួលយកការសិក្សា តាមរយៈការផ្ដល់អាហារូបត្ថម្ភដល់កុមារ នៅតំបន់ដែលមានអសន្ដិសុខស្បៀងខ្ពស់ និងកម្រិតការអប់រំទាប ព្រមទាំងរួមចំណែកបង្កើនអត្រាចុះឈ្មោះចូលរៀន និងកាត់បន្ថយអត្រាបោះបង់ការសិក្សានៅបឋមសិក្សា។
ឯកសារនេះ ផ្តោតលើការណែនាំដល់សាលារៀនអំពី សុវត្ថិភាពចំណីអាហារ ចាប់តាំង ពីពេលទទួលយកម្ហូបពីអ្នកផ្គត់ផ្គង់ រហូតដល់ពេលរៀបចំដួសម្ហូបឱ្យសិស្សទទួលទាន។
ឯកសារនេះ ផ្តោតលើការណែនាំដល់សាលារៀនអំពី សុវត្ថិភាពចំណីអាហារ ចាប់តាំង ពីពេលទទួលយកម្ហូបពីអ្នកផ្គត់ផ្គង់ រហូតដល់ពេលរៀបចំដួសម្ហូបឱ្យសិស្សទទួលទាន។ ក្នុងនោះរួមមានមានការសង្ខេបចំនុចសំខាន់ៗ អំពីរការអនុវត្តអនាម័យផ្ទាល់ខ្លួន ការពិនិត្យនិងទទួលយកម្ហូបឬស្បៀង ការរក្សាទុកស្បៀងឬម្ហូប វិធានការរៀបចំធ្វើនិងចម្អិនម្ហូប ការរៀបចំអាហារឱ្យសិស្សទទួលទានដោយសវត្ថិភាព ការសំអាតផ្ទះបាយ ឃ្លាំង និងសម្ភារៈផ្ទះបាយ ការគ្រប់គ្រងសត្វចង្រៃនិងកាកសំនល់។ហើយក្នុងនោះក៏មានការណែនាំអំពីអ្នកដែលមានទំនួលខុសត្រូវក្នុងសកម្មភាពនីមួយៗ។
ផ្ទាំងផ្សព្វផ្សាយអំពី ការប្រកាន់ខ្ជាប់អនាម័យក្នុងផ្ទះបាយតាមសាលារៀន ជាជំនួយនិងក្រើនរំលឹកដល់ចុងភៅក្នុងការអនុវត្តអនាម័យក្នុងផ្ទះបាយ។ វារួមមានរូបភាពនិងការណែនាំខ្លីៗដែលមានការងាយស្រួលសម្រាប់ចុងភៅក្នុងការយល់និងត្រាប់តាម។
ផ្ទាំងផ្សព្វផ្សាយអំពីរ ការប្រកាន់ខ្ជាប់អនាម័យក្នុងផ្ទះបាយតាមសាលារៀន ជាជំនួយនិងក្រើនរំលឹកដល់ចុងភៅក្នុងការអនុវត្តអនាម័យក្នុងផ្ទះបាយ។ វារួមមានរូបភាពនិងការណែនាំខ្លីៗដែលមានការងាយស្រួលសម្រាប់ចុងភៅក្នុងការយល់និងត្រាប់តាម។
យុទ្ធសាស្រ្តរួមនៃការផ្ទេរ-ទទួលកម្មវិធីផ្ដល់អាហារតាមសាលារៀន គឺជាយុទ្ធសាស្រ្តរយៈពេល៤ឆ្នាំ (ឆ្នាំ២០២២-២០២៥ ដែលរៀបរាប់អំពីវិធីដែលកម្មវិធីស្បៀងអាហារពិភពលោកនឹងធ្វើការផ្ទេរ-ទទួលជាប្រព័ន្ធ នូវការអនុវត្ត និងការគ្រប់គ្រងកម្មវិធីផ្ដល់អាហារតាមសាលារៀនទៅឲ្យក្រសួងអប់រំ យុវជន និងកីឡា និងវិធីដែលក្រសួងអប់រំ យុវជន និងកីឡា ពង្រីកកម្មវិធី។
យុទ្ធសាស្រ្តរួមនៃការផ្ទេរ-ទទួលកម្មវិធីផ្ដល់អាហារតាមសាលារៀន គឺជាយុទ្ធសាស្រ្តរយៈពេល៤ឆ្នាំ (ឆ្នាំ២០២២-២០២៥ ដែលរៀបរាប់អំពីវិធីដែលកម្មវិធីស្បៀងអាហារពិភពលោកនឹងធ្វើការផ្ទេរ-ទទួលជាប្រព័ន្ធ នូវការអនុវត្ត និងការគ្រប់គ្រងកម្មវិធីផ្ដល់អាហារតាមសាលារៀនទៅឲ្យក្រសួងអប់រំ យុវជន និងកីឡា និងវិធីដែលក្រសួងអប់រំ យុវជន និងកីឡា ពង្រីកកម្មវិធី។ នៅចន្លោះឆ្នាំសិក្សា ២០២១/២២ និងឆ្នាំសិក្សា ២០២៥/២៦ ក្រសួងអប់រំ យុវជន និងកីឡាមានគម្រោងពង្រីកវិសាលភាពការអនុវត្ត NHGSFP ពី ២០៥ សាលារៀននៅឆ្នាំសិក្សា ២០២១/២១ ទៅ ១១១៣ សាលា ត្រឹមឆ្នាំសិក្សា ២០២៥/២៦ ហើយក្រសួងអាចទទួលបានបទពិសោធន៍ក្នុងការអនុវត្តយ៉ាងគ្រប់គ្រាន់ ដើម្បីអាចពង្រីកកម្មវិធីបន្ថែមទៀត រហូតដល់ឆ្នាំ២០៣០ និង ក្រោយពីនេះទៀត។
ផ្ទាំងផ្សព្វផ្សាយ “គន្លឹះសំខាន់ៗអំពីការថែទាំ និងគ្រប់គ្រងឃ្លាំងស្បៀង” គឺជាឧបករណ៍ជំនួយក្នុងការយល់ដឹងពីរបៀបគ្រប់គ្រងស្បៀងរួមមានអង្ករ បន្លែ ត្រីសាច់ ។ល។ ឲ្យមានគុណភាព អនាម័យនិងសុវត្ថិភាពសម្រាប់ការប្រើប្រាស់ក្នុងផ្ទះបាយសាលារៀន។
ផ្ទាំងផ្សព្វផ្សាយ “គន្លឹះសំខាន់ៗអំពីការថែទាំ និងគ្រប់គ្រងឃ្លាំងស្បៀង” គឺជាឧបករណ៍ជំនួយក្នុងការយល់ដឹងពីរបៀបគ្រប់គ្រងស្បៀងរួមមានអង្ករ បន្លែ ត្រីសាច់។ល។ ឲ្យមានគុណភាព អនាម័យនិងសុវត្ថិភាពសម្រាប់ការប្រើប្រាស់ក្នុងផ្ទះបាយសាលារៀន។ វាមានសារៈសំខាន់ដែលអ្នកដែលនាយឃ្លាំង និងចុងភៅត្រូវយល់ដឹងនិងអនុវត្តតាមគន្លឹះសំខាន់ៗដែលបានណែនាំ ដោយមានការត្រួតពិនិត្យពីលោកនាយក និងនាយិកសាលារៀនផងដែរ។
អនុក្រឹត្យស្តីពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន មានគោលបំណងកំណត់ អំពីរការអនុវត្តកម្មវីធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម។
អនុក្រឹត្យស្តីពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន មានគោលបំណងកំណត់ អំពីរការអនុវត្តកម្មវីធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម។